ព្រះពុទ្ធសម្តែងព្រះធម៌

បុគ្គលណាមួយបានឃើញព្រះធម៌ បុគ្គលនោះក៏ដូចជាបានឃើញនូវ ព្រះតថាគត។ ​ដូច្នេះបុគ្គលគ្រប់រូប គួរសិក្សាព្រះធម៌ដោយគោរព។ ធម្មទាន ឈ្នះទានទំាងពួង។

​បទសរភញ្ញ​​​(នមស្សការ)

សូមថ្វាយបង្គំព្រះសម្ពុទ្ធ ប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្សនិងទេវតា ​ ទ្រង់ត្រាស់ទេសនាប្រដៅសត្វ។
ចង្អុលឲ្យដើរផ្លូវកណ្តល​ មាគ៌ាត្រកាលអាចកម្ចាត់
ទុក្ខភ័យចង្រៃឲ្យខ្ជាយបាត់ ​អាចកាត់សង្សារទុក្ខបាន។
សាសនាព្រះអង្គនៅសព្វថ្ងៃ សត្វមាននិស្ស័យពីបូរាណ
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន ធ្វើតាមលំអានបានក្តីសុខ។
ឥតមានសុខណាស្មើក្តីស្ងប់ បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
តាំងពីលោកនេះតទៅមុខ ក្តីសុខនឹងមានព្រោះធម៌ស្ងប់។
សូមថ្វាយបង្គំឆ្ពោះព្រះធម៌ ព្រះសង្ឃបវរទំាងគ្រប់សព្វ
រួមទាំងត្រៃរតន៍គួរគោរព ជាម្លប់ត្រជាក់នៃលោកា។
ព្រះរូបព្រះធាតុនៃព្រះពុទ្ធ វិសុទ្ធិតាងអង្គព្រះសាស្តា
សូមគុណត្រៃរតន៍ជួយខេមរា ឲ្យបានសុខាតរៀតទៅ។

ព្រះរាជនិពន្ធដោយ ​សមេ្តចព្រះសង្ឃរាជ​ ព្រះសុមេធាធិបតី
ជោតញ្ញាណោ​ ជួនណាត

ពាក្យអារធនាលោកសមែ្តងធម៌

គ្រានោះសហម្បតី
ព្រហ្មជាឥសូលោកា
ចូលគាល់ព្រះសាស្តា
លើកហត្ថាសិរោរាប។
ហើយពោលពាក្យទូលថា
សូមព្រះករុណាស្តេចទ្រង់ជា្រប
ត្បិតសត្វអន់ទៀប
ទុព្វលភាពបាបក្រៃក្រាស់
ទន្ទឹងព្រះធម៌ថ្លៃ
ជានិស្ស័យបច្ច័យច្បាស់
ឥលូវទ្រង់បានត្រាស់
ត្រេកអរណាស់ពុំកន្តើយ។
សត្វខ្លះក្រាស់ដោយកាម
មិនយល់តាមត្រៃលក្ខណ៍ឡើយ
ឥលូវយល់ខ្លះហើយ
ដោយអំណាចព្រះមានបុណ្យ។
បើបានស្តាប់ទេសនា
បញ្ញាក្លាខ្លាំងលើសមុន
សូមព្រះដ៏មានបុណ្យ
ទ្រង់និមន្តប្រោសទេសនា។
ប្រោសសត្វបំបាត់សោក
ទាំងរាគរោគរូបតណ្ហា
ងងឹតប្រែជ្រះថ្លា
កើតបញ្ញាវិយោគយល់។
ត្រៃលោកគោកត្រៃលក្ខណ៍
សង្សារច័ក្កវិលមិនដល់
អវិជ្ជាជារឹសគល់
ជាបច្ច័យនៃសង្ខារ។
នាំសត្វឲ្យសោកសៅ
លិចលង់នៅក្នុងសង្សារ
បញ្ចមារមោហន្តការ
រឹតទំហំជុំជាប់នៅ។
ហេតុនេះសូមព្រះអង្គ
ប្រោសស្រោចស្រង់ដាក់សំពៅ
ចម្លងសត្វឆ្ពោះទៅ
កាន់ត្រើយត្រាណនិព្វាននាយ។
ដូចគល់ប្រទីបធំ
សាយត្រសុំលឺព្រោងព្រាយ
បំភ្លឺសត្វទាំងឡាយ
ឲ្យសប្បាយក្សាន្តភិរម្យ។
ព្រះសទ្ធម្មជាស្គរជ័យ
ព្រះវិន័យជារាងធំ
ព្រះសូត្រជាខ្សែររុំ
ព្រះអភិធម្មជាស្បែកដាស់។
អរិយសច្ចៈជាអន្លូង
សំរាប់ទូងឲ្យលឺច្បាស់
សត្វលោកងោកងុយណាស់
លឺស្គរដាស់ក្រោកឡើងបាន។
បរិស័ទ៤ជំពួក
ដូចផ្កាឈូកក្នុងជលដ្ឋាន
ខ្លះផុសចាំងសុរិឆាន
រះនិងរីកដោយរស្មី។
ព្រះធម៌ជាសូរ្យសែង
រះឡើងចែងចាំងរង្សី
បំភ្លឺលោកទាំងបី
ឲ្យយល់ផ្លូវឋានសុខា។

បន្ទប់ព្រះធម៌

កំពុងដោនឡូត

អត្ថបទសម្លេង ពុទ្ធប្បវត្តិ

Photos

កំពុងដោនឡូត

សមាជិក

  • rose  sopa
  • pilchenda
  • ភិក្ខុ  មុនិរក្ខិតោ
  • គីន សុខគាង
  • BUOY SOMETHEA
  • Piseth
  • ដាណេ
  • hengdara
  • ភិក្ខុ​​ឧត្តមបញ្ញាបទីបោ
  • ratha
  • phanny klot
  • theavy
  • SON
  • ratana
  • Kanhchana
  • venghong

សកម្មភាព

BUOY SOMETHEA added 6 photos
ថ្ងៃច័ន្ទ
BUOY SOMETHEA កែប្រែថ្មីនូវទម្រង់រូបថត
ថ្ងៃច័ន្ទ
BUOY SOMETHEA កែប្រែថ្មីនូវ
ថ្ងៃច័ន្ទ
SON ឥលូវនេះជាសមាជិកនៃ
វិច្ឆិកា 9
 

ព្រះសម្មាសម្ពុទ្ធ ប្រោសបញ្ចវគ្គិយភិក្ខុ នៅព្រៃឥសិបគទាយវ័ន្ត

អរិយ​សច្ចៈ​, ទ្រឹស្តី​កំពូល​របស់​ព្រះពុទ្ធសាសនា​

ក្នុង​ព្រះពុទ្ធសាសនា​ទ្រឹស្តី​អរិយ​សច្ចៈ គឺជា​ទ្រឹស្តី​កំពូល​មួយ ។ អរិយ​សច្ចៈ គឺជា​សេចក្តី​ពិត​ដ៏​ប្រសើរ ដ៏​ខ្ពង់ខ្ពស់ ។ ចំពោះ​អរិយ​សច្ចៈ ដែល​ព្រះពុទ្ធ​បាន​ពិចារណា​មាន​បួ​ន​ប្រការ ហៅថា ចតុរាអរិយ​សច្ចៈ
១- ទុក្ខ​អរិយ​សច្ចៈ
២- សមុទយ​អរិយ​សច្ចៈ​
៣- ន​រោធ អរិយ​សច្ចៈ​
៤- មគ្គ​អរិយ​សច្ចៈ ។​
​តើ​អរិយ​សច្ចៈ​នី​មួយៗ​មាន​អត្ថន័យ និង​ខ្លឹមសារ​យ៉ាងណាខ្លះ ?

១- ទុក្ខ​អរិយ​សច្ចៈ : គឺជា​សេចក្តី​ទុក្ខ​ពិត​ដែល​កើតមាន​ដល់​មនុស្ស សត្វ​គ្រប់​រូប ហើយ​ពុំ​អាច​ចៀសផុត​ឡើយ គ្រាន់តែ​ខុសគ្នា​ត្រង់​អ្នក​ខ្លះ​មានទុក្ខ​តិច អ្នកខ្លះ​ទៀត​មានទុក្ខ​ច្រើន​ប៉ុណ្ណោះ ។ ចំពោះ​ទុក្ខ​របស់​មនុស្ស​មាន​បួន​ធំៗ​គឺ :
- ជាតិ​ទុក្ខ : គឺ​ទុក្ខ​ព្រោះ​មាន​កំណើត​តាំងពី​ផ្ទៃ​ម្តាយ​មកម្ល៉េះ​
- ព្យាធិ​ទុក្ខ : គឺ​ទុក្ខ​ព្រោះ​មាន​ជំងឺ​ផ្សេងៗ​មក​បៀតបៀន​
- ជរា​ទុក្ខ : គឺ​ទុក្ខ​ព្រោះ​ចាស់ជរា​ទ្រុឌទ្រោម​
- មរណទុក្ខ : គឺ​ទុក្ខ​ព្រោះ​សេចក្តីស្លាប់​ឈាន​ចូល​មក​ដល់​�​មាន​ការឈឺចាប់ ឬ មានការ​ពិ​បាក​ខ្លាំង​មុនពេល​ស្លាប់​� ។​

២- សមុទយ​អរិយ​សច្ចៈ : គឺជា​សច​ក្តី​ពិតដែល​កើតឡើង​មក​អំពី​ហេតុ ឬ មាន​ឫសគល់​យ៉ាង​ពិតប្រាកដ ។ ឯ​ហេតុដែល​នាំឲ្យ​មាន​ទុក្ខ​មាន​ធំៗ​ពីរ​គឺ :
២-១ ទុក្ខ​ព្រោះ​អវិជ្ជា ដោយ​អវិជ្ជា​គឺ ជា​សេចក្តី​ល្ងង់ខ្លៅ ឬ មិនដឹង​មិន​យល់​នូវ​ហេតុ​ដែល​នាំ​ឲ្យ​កើតទុក្ខ ។ អវិជ្ជា​នេះ​នាំឲ្យ​កើត​មាន​តណ្ហា​ឡើង ។
២-២ ទុក្ខ​ព្រោះ​តណ្ហា ដោយ​តណ្ហា​គឺជា​សេចក្តីស្រេកឃ្លាន សេចក្តីប្រាថ្នា សេចក្តី​លោ​ភ​លន់​ចង់មានចង់បាន​អ្វីៗ​គ្រប់បែបយ៉ាង មិនចេះ​ឆ្អែត​មិនចេះចប់ ។ តណ្ហា​ជា​ប្រភព ឬ​ជា​ឫសគល់​ចម្បង​ដែល​នាំ​ឲ្យ​កើតទុក្ខ​គ្រប់ប្រការ ហើយ​នាំឲ្យ​មាន​កំណើត​ថ្មី​បន្ត​គ្នា​មិន​ដាច់ ។​

៣- និរោធ​អរិយ​សច្ចៈ : គឺ​ការ​រួច​ស្រឡះ ឬ ការ​រំលត់ទុក្ខ​ជា​សេចក្តី​ពិត ។ ព្រះពុទ្ធ​ទ្រង់​សម្តែង​ថា ទី​ដែល​រួច​ចាក​ផុត​ទុក្ខ គឺ​និព្វាន ។ ដើម្បី​រំលត់​ឲ្យបាន​អស់រលីង​នោះ​យើង​ត្រូវ​បំបាត់​អវិជ្ជា​រំលីង​ឫសគល់​នៃ​ទុក្ខ​គឺ​បំបាត់​អវិជ្ជា និង​រំលាយ​តណ្ហា ប្រៀប​បាន​ទៅ​នឹង​ការ​រំលើង​ឫសកែវ​នៃ​ដើមឈើ​ឲ្យអស់ ទើប​ដើមឈើ​លែង​ដុះ​លូតលាស់​ទៀត​បាន ។ យ៉ាងណាមិញ ឫសគល់​នៃ​ទុក្ខ រលាយ​រលត់​អស់ហើយ ទុក្ខ​នានា​ក៏​មិន​អាច​កើត​ទៀត​បាន​ឡើយ ។ តើ​ការ​រំលត់ទុក្ខ​ដោយ​វិធី​បែបណាខ្លះ ?
​នៅក្នុង​ព្រះពុទ្ធសាសនា ដើម្បី​ធ្វើការ​រំលត់​ទុក្ខ គឺ​ត្រូវ​ប្រតិ​ប​តិ្ត​ដូចខាងក្រោម :

៤- មគ្គ​អរិយ​សច្ចៈ : គឺជា​ផ្លូវ ឬ មធ្យោបាយ​នាំ​ឲ្យ​ផុត​ចាក​ទុក្ខ គឺ​សេចក្តី​ពិត ។ ដើម្បី​រំលត់ទុក្ខ ហើយ​ទៅ​ដល់​និព្វាន ព្រះពុទ្ធ​បានបញ្ជាក់​ថា ការប្រកាន់​យក​ផ្លូវកណ្តាល ហើយ​ប្រកាន់​ប្រតិបត្តិ​យ៉ាង​ខា្ជប់ខ្ជួន​នូវម​គ្គ​ទាំង ៨ នោះ​គឺ :
៤-១ សម្មា​ទិដ្ឋិ : ការយល់ឃើញ​ត្រូវ គឺ​ការយល់ឃើញ​ពិត​នូវ​សភាវធម៌​ទាំងពួង​
៤-២ សម្មា​សង្កប្ប : ការ​ត្រិះរិះ​ត្រូវ គឺ​ការ​ត្រិះរិះ​ក្នុង​ការ​មិន​ព្យាបាទ មិន​បៀតបៀន ចំពោះ​មនុស្ស​សត្វ​ទូទៅ ។ ការ​ត្រិះរិះ​ត្រឹមត្រូវ​នាំ​ឲ្យ​មនុស្ស​ជួប​នូវ​ផល​ល្អ និង​ទទួលបាន​នូវ​សេចក្តីសុខ​ចម្រុងចម្រើន ។​
៤-៣ សម្មា​វាចា : ការនិយាយ​ត្រឹមត្រូវ គឺ​ការប្រើ​ពាក្យ​សម្តី​ត្រឹមត្រូវ​វៀរចាក​ការប្រព្រឹត្តិ​អាក្រក់​ដោយ​ការនិយាយស្តី​បួន​យ៉ាង :
៙ មុសា​វាទ ពាក្យ​មិន​ពិត ឬ និយាយ​កុហក​
៙ បិ​សុនា​វាទ ពាក្យ​និយាយ​ស៊កសៀត​ញុះញង់​បំបែកបំបាក់​
៙ ផរុសវាទ ពាក្យ​ជេរប្រទេច​តិះដៀល​ដៀមដាម​
៙​សម្ផសប្បលា​វា​ទ ពាក្យ​ឡេះឡោះ​កម្លែង​សើច​លេង​ឥតប្រយោជន៍​
៤-៤ សា​ម្មាក​ម្មន្ត គឺ​ជា​ទង្វើ​ត្រឹមត្រូវ​ការងារ​ត្រឹមត្រូវ គឺ​ប្រព្រឹត្ត​ល្អ​វៀរ​ចាក​កាយទុច្ចរិត​បីយ៉ាង :
- បា​ណា​(​ការ​សម្លាប់សត្វ មានជីវិត​)
- អទិន្នា​(​ការ​លួ​ចទ្រព្យ​អ្នកដទៃ​)
- កា​មេ​(​ការប្រព្រឹត្តិ​ខុស​តាមផ្លូវ​កាម ឬ​រួម​ភេទ​ជា​ប្តី​ប្រពន្ធ កូន​អ្នក​ដទៃ​ដែល​មាន​គេ​ហួង​ហែង​ថែរក្សា​) ។​
៤-៥ សម្មា​អាជីវ : គឺ​ការប្រកប​របរ​ទទួល​ទាន​ត្រឹមត្រូវ គឺ​វៀរចាក​ការ​ចិញ្ចឹមជីវិត​ខុស​គន្លង​ធម៌​ដូចជា លួច ប្លន់ ទ្រព្យសម្បត្តិ​អ្នកដទៃ និង​ធ្វើ​ជំនួញ​ខុសច្បាប់​រដ្ឋ និង​ច្បាប់​ប្រពៃណី​ជា​ដើម ។​
៤-៦ សម្មាវាយាម​ : គឺ​ការព្យាយាម​ត្រឹមត្រូវ គឺ​ការព្យាយាម​ខាង​ផ្លូវ​ចិត្តគំនិត ដូចជា​ការការពារ​មិនឲ្យ​មាន​អំពើ​បាប ឬ អកុសល​ដែល​នាំឲ្យ​មាន​ភាព​សៅហ្មង​ក្នុង​សន្តាន​ចិត្ត ។​
៤-៧ សម្មា​សតិ : គឺ​ការ​ភ្ញាក់រលឹក​ត្រឹមត្រូវ ( ឬ ការនឹកឃើញ​ត្រឹមត្រូវ​ការចងចាំ​បានល្អ ) និង​ដឹងខ្លួន​ជានិច្ច ។ សតិ​ល្អ​ប្រៀប​ដូចជា​ឆ្មាំទ្វារ​ដ៏​ល្អ​ក្នុង​ការឃ្លាំមើល និង​ការពារ​កុំឲ្យ​គ្រឿង​វិញ្ញាណមាន : ភ្នែក ត្រចៀក អណ្តាត ច្រមុះ កាយ​ទទួល​អារម្មណ៍​អាក្រក់​បាន ។​
៤-៨ សម្មា​សមាធិ : ការធ្វើ​សមាធិ​ត្រឹមត្រូវ គឺ​ការ​ចម្រើន​ភាវនា ដើម្បី​តម្កល់ចិត្ត​ឲ្យ​នឹង​មិន​ឲ្យ​រវើរវាយ​អណ្តែត​អណ្តូ​ងពោល គឺ​តាំងចិត្ត​ឲ្យ​ស៊ប​ក្នុង​អារម្មណ៍​តែមួយ ។​
ផ្លូវ ឬ មធ្យោបាយ​ទាំង​ប្រាំបី​ខាងលើនេះ បង្រួម​បាន​ដល់​(​សីល សម្មា​ធិ បញ្ញា​) ៕

ថ្វាយបង្គំ្ពព្រះរតនត្រ័យ

ឯកសារខ្មែរ

ភិក្ខុ​​ឧត្តមបញ្ញាបទីបោ

ព្រះរតនត្រ័យ

បញ្ចូលដោយ ភិក្ខុ​​ឧត្តមបញ្ញាបទីបោខែតុលា 24, 2009 ម៉ោង2:00pm

ភិក្ខុ​​ឧត្តមបញ្ញាបទីបោ

ពិចារណាកម្មផល

បញ្ចូលដោយ ភិក្ខុ​​ឧត្តមបញ្ញាបទីបោខែតុលា 23, 2009 ម៉ោង10:01am

ភិក្ខុ​​ឧត្តមបញ្ញាបទីបោ

ពិធី​បុណ្យ​កឋិន

បញ្ចូលដោយ ភិក្ខុ​​ឧត្តមបញ្ញាបទីបោខែតុលា 22, 2009 ម៉ោង8:15pm

ភិក្ខុ​​ឧត្តមបញ្ញាបទីបោ

បុណ្យ​ភ្ជុំបិណ្ឌ

បញ្ចូលដោយ ភិក្ខុ​​ឧត្តមបញ្ញាបទីបោខែកញ្ញា 11, 2009 ម៉ោង6:34pm

បុច្ឆាវិសជ្ជនា

ភិក្ខុ​​ឧត្តមបញ្ញាបទីបោ

តើព្រះពុទ្ធ ចែកមនុស្សជាប៉ុន្មានពួក?

ផ្តើមដោយភិក្ខុ​​ឧត្តមបញ្ញាបទីបោ តុលា 27.

ភិក្ខុ​​ឧត្តមបញ្ញាបទីបោ

តើភរិយា មានប៉ុន្មានយ៉ាង នៅក្នុងព្រះពុទ្ធសាសនា?

ផ្តើមដោយភិក្ខុ​​ឧត្តមបញ្ញាបទីបោ តុលា 24.

ភិក្ខុ​​ឧត្តមបញ្ញាបទីបោ

អ្វីជាព្រះនិព្វាន?

ផ្តើមដោយភិក្ខុ​​ឧត្តមបញ្ញាបទីបោ តុលា 24.

ភិក្ខុ​​ឧត្តមបញ្ញាបទីបោ

តើមូលហេតុប៉ុន្មានយ៉ាង ដែលនាំឲ្យផែនដីដ៏ធំ កម្រើកញាប់ញ័រ?

ផ្តើមដោយភិក្ខុ​​ឧត្តមបញ្ញាបទីបោ តុលា 23.

ភិក្ខុ​​ឧត្តមបញ្ញាបទីបោ

តើទសបារមី នៅក្នុងព្រះពុទ្ធសាសនាមានអ្វីខ្លះ?

ផ្តើមដោយភិក្ខុ​​ឧត្តមបញ្ញាបទីបោ តុលា 22.

ភិក្ខុ​​ឧត្តមបញ្ញាបទីបោ

តើទុក្ខរបស់ស្រ្តី ៥ យ៉ាង ដែលមិនមានចំពោះបុរស គឺអ្វីខ្លះ?

ផ្តើមដោយភិក្ខុ​​ឧត្តមបញ្ញាបទីបោ តុលា 22.

ភិក្ខុ​​ឧត្តមបញ្ញាបទីបោ

ហេតុដូចម្តេចបានជាស្រ្តីមិនអាចត្រាស់ដឹងជាព្រះពុទ្ធ?

ផ្តើមដោយភិក្ខុ​​ឧត្តមបញ្ញាបទីបោ តុលា 22.

ភិក្ខុ​​ឧត្តមបញ្ញាបទីបោ

តើស្វាមីត្រូវប្រតិបត្តិចំពោះភរិយាយ៉ាងណាខ្លះ?

ផ្តើមដោយភិក្ខុ​​ឧត្តមបញ្ញាបទីបោ តុលា 22.

ហេតុការណ៍

បន្ទប់ប្រាស្រ័យ

Create a Meebo Chat Room
 
 

បណ្តាញ ជ.ណ

Loading feed

ស្លាកសញ្ញា

កំពុងដោនឡូត

ពត៌មានបារាំងជាខេមរភាសា

Loading feed

ព័ត៌មានវិទ្យុអាស៊ីសេរី

Loading feed

ចំនួនអ្នកចូលទស្សនា

free counters

 

© 2009   Created by ភិក្ខុ​​ឧត្តមបញ្ញាបទីបោ on Ning.   Create a Ning Network!

ផ្លាកសញ្ញា  |  Report an Issue  |  ភាពឯកជន  |  Terms of Service